ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ បង្កើនអាយុទ័ពបម្រុងទៅដល់៦៥ឆ្នាំ ដែលក្រុមនេះមានចំនួនដល់ទៅ១ភាគ៥ នៃពលរដ្ឋទូទាំងប្រទេស

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសហ្វាំងឡង់បានប្រកាសថា ប្រទេសហ្វាំងឡង់នឹងដំឡើងកម្រិត អាយុខាងលើសម្រាប់អ្នកបម្រុងយោធាចំនួន១៥ឆ្នាំពី៥០ទៅ៦៥ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំក្រោយ។

ប្រទេសដែលមានព្រំដែនគោក១៣៤០គីឡូម៉ែត្រ ជាមួយនឹងប្រទេសរុស្ស៊ី មួយនេះបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធាយូរអង្វែងរបស់ខ្លួន ហើយបានចូលរួមជាមួយអង្គការណាតូក្នុងខែមេសា ឆ្នាំ២០២៣ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខដែលទាក់ទងនឹងជម្លោះអ៊ុយក្រែន។

ចាប់តាំងពីពេលនោះមក វាបានចាប់ផ្តើមសាងសង់របងព្រំដែនប្រវែង២០០គីឡូម៉ែត្រ ដែលបំពាក់ដោយលួសបន្លា និងប្រព័ន្ធឃ្លាំមើល ហើយបានរៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជិតព្រំដែនរុស្ស៊ីផងដែរ។

ការសម្រេចចិត្តផ្លាស់ប្តូរដែនកំណត់អាយុនឹងផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធហ្វាំងឡង់ និងឆ្មាំព្រំដែន ឱកាសកាន់តែច្រើនក្នុងការចាត់តាំងបុគ្គលិកជំនាញឱ្យបំពេញភារកិច្ចសំខាន់ៗក្នុងកាលៈទេសៈពិសេស ដោយមិនគិតពីឋានៈយោធានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

គួរឲ្យដឹងដែរថាក្នុងនោះក្រុមមន្ត្រី​ដែល​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ឯក ឬ​លើស​ពី​នេះ​មិន​ត្រូវ​កំណត់​អាយុ​លើស​ពី​នេះ​ទេ ហើយ​នឹង​នៅ​ក្នុង​បម្រុង​ដរាបណា​ពួកគេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ផ្នែក​វេជ្ជសាស្ត្រ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top