ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសបារាំង ទាក់ទងទៅសមភាគីកម្ពុជា-ថៃ ជំរុញឱ្យមានបទឈប់បាញ់

ភ្នំពេញ ៖ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានអះអាងថា ខ្លួនបានទាក់ទងទៅសមភាគីកម្ពុជា-ថៃ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ ដើម្បីសុវត្ថិភាពជនស្លូតត្រង់។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងដែលត្រូវបានស្ថានទូតបារាំងប្រចាំកម្ពុជាផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងអំពីជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។

លោកបន្តថា ជម្លោះនេះ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ ។

ជាមួយនឹងការលើកឡើងពីជម្លោះរវាងប្រទេសទាំងពីរនេះ លោកហ្សង់-ណូអែល បារ៉ូ បានសង្កត់ធ្ងន់ថា លោកបានទាក់ទងតាមទូរស័ព្ទទៅសមភាគីកម្ពុជា និងថៃដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ ។ ដោយលោកអះអាងថា សន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវ និងចីរភាព អាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ៕

To Top