អាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាពរវាង កម្ពុជា-ថៃ
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យរង នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Piggot ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។

លោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតី Trump សម្រាប់សន្តិភាព និងតម្រូវឲ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង កូឡាឡាំពួរ។
លើសពីនេះ លោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់ឡើងវិញថា «សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ»៕
