ព័ត៌មានជាតិ

លោក រ័ត្ន ស្រ៊ាង ធានាជួយដល់គ្រួសារ សពអតីតសកម្មជន គណបក្សCNRPម្នាក់ នៅសង្កាត់ព្រែកកំពឹស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក រ័ត្ន ស៊្រាង ប្រធានក្រុមការងារថ្នាក់ជាតិ ជាអនុប្រធានទី១ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រែកកំពឹស រួមជាមួយលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ជាប្រធានគណ:កម្មាធិការបក្សខណ្ឌ និងជាអភិបាល នៃគណ:អភិបាល ខណ្ឌដង្កោ បានដឹកនាំក្រុមការងារ ទៅចូលរួមក្នុងពិធីបុណ្យសព លោក ប៉ាន់ ប៉ន ចៅសង្កាត់រងទី២ សង្កាត់ព្រែកកំពឹស (ជាអតីត:សកម្មជន គណបក្សCNRP ដែលបានមកចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២៧-១១-២០១៧)។

ជាការចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ នៃសព លោក រ័ត្ន ស៊្រាង បាននាំយកសម្ភារ: ថវិកាចូលបុណ្យរួមមាន :

  • ថវិកាសរុប ចំនួន០៥លាន ០៣សែនរៀល (ក្នុងនោះមានថវិកា លោក រ័ត្ន ស៊្រាង ផ្ទាល់និងក្រុមការងារ រួមជាមួយ ថវិកាលោក នុត ពុធដារ៉ា និងក្រុមការងារ គណ:បក្សខណ្ឌ, សង្កាត់ និង ភូមិ) ។
  • អង្ករចំនួន ៥ការ៉ុង
  • ទឹកភេសជ្ជ:សរុបចំនួន ២០កេស
  • ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ។

តាមរយ:ការសំណេះសំណាល ជាមួយក្រុមគ្រួសារ នៃសពបានឲ្យដឹងថា មានចៅប្រុសម្នាក់ របស់សពលោក ប៉ាន់ ប៉ន ឈ្មោះ សល់ ធា អាយុ១៩ឆ្នាំ កំពុងតែបន្តការសិក្សា នៅមហាវិទ្យាល័យ ហើយអាចនឹងមិនបានរៀនតទៅទៀត ដោយសារលោក ប៉ាន់ ប៉ន ស្លាប់ទៅហើយគ្មាន អ្នកជួយផ្គត់ផ្គង់ឲ្យបន្តការសិក្សា ។ ដោយមើលឃើញពីការខ្វះខាត របស់ក្រុមគ្រួសារនៃសព លោក រ័ត្ន ស៊្រាង បានធានាជួយឧបត្ថម្ភបង់ថ្លៃសិក្សា ឲ្យយុវនិស្សិតឈ្មោះ សល់ ធា ចាប់ពីឆ្នាំសិក្សាទី២រហូតដល់ បញ្ចប់មហាវិទ្យាល័យ ដោយមិនឲ្យអាកខាន ការសិក្សាឡើយ៕

To Top