រុស្ស៊ីរាយការណ៍អំពី ការធ្លាក់ចុះនៃតម្លៃអតិផរណាដ៏សំខាន់មួយ កាលពីក្នុងឆ្នាំ២០២៥
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTអតិផរណាប្រចាំឆ្នាំរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំក្នុងឆ្នាំ២០២៥ កន្លងមកនេះ។
ការចេញផ្សាយនេះបើយោងតាម ទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសរុស្សីដោយតួលេខនេះ បង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់ក្នុងកំណើនតម្លៃទំនិញ ប្រើប្រាស់នៅទូទាំងវិស័យសេដ្ឋកិច្ចជាច្រើន។
ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីឬហៅកាត់ថាCBR បានរាយការណ៍នៅសប្តាហ៍នេះថា អតិផរណាពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន៥,៥៩ភាគរយ នៅក្នុងខែធ្នូធ្លាក់ចុះពី ៦,៦៤ភាគរយ នៅក្នុងខែវិច្ឆិកា។
នៅឆ្នាំ ២០២៥ទាំងមូល កំណើនតម្លៃបានធូរស្រាលគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយទំនិញមិនមែនម្ហូបអាហារកើនឡើងជាមធ្យម៣ភាគរយ និងប្រភេទមួយចំនួនទៀតរួមទាំងរថយន្ត អេឡិចត្រូនិច ស្បែកជើង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ដោយឡែកតម្លៃសេវាកម្មកើនឡើង៩,៣ ភាគរយនិងអាហារ ៥,២ភាគរយ ។
ការកែតម្រូវតាមរដូវកាល ការកើនឡើងតម្លៃប្រចាំខែក្នុងខែធ្នូគឺស្មើនឹងប្រហែល២,៦ភាគរយ នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ។ យោងតាមនិយតករ វិធានការនៃមូលដ្ឋាន ឬ និរន្តរភាព អតិផរណានៅតែស្ថិតក្នុងជួរ ៤ទៅ៦ភាគរយពោលគឺ ជិតដល់គោលដៅ៤ភាគរយ៕
ប្រែសម្រួល៖ ស៊ុន លី
