ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកឈ្មោះ Sputnik បានរាយការណ៍ឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ឲ្យដឹងថា ឧទ្ធម្ភាគចក្រ Mi-8 ចំនួន០១គ្រឿង បានធ្វើការចុះចត ដោយលំបាក នៅទីលានយន្តហោះ នៅ Ugolnye Kopi ស្ថិតនៅភាគខាងកើត ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ ហើយសហសេវឹក នៅលើយន្តហោះនោះ បានស្លាប់នៅក្នុងពេលចុះចត ។
ក្រសួងបានឲ្យដឹងថា យន្តហោះយោធារបស់រុស្ស៊ី បានធ្វើហោះហើរ បង្ហាញសមត្ថភាព ក្នុងពេលហ្វឹកហាត់ ដោយបានហោះ ក្នុងតំបន់ស្វ័យយ័តមួយ ក្នុងស្រុក Chukotka នៅមុនពេលយន្តហោះបានធ្វើការចុះចត ។
កាលពីដំបូងឡើយ កាសែត Sputnik បានដកស្រង់ប្រភពមួយ ដែលបានលើកឡើងថា មនុស្ស៤នាក់ ដែលជាសហសេវឹក ត្រូវបានគេជឿជាក់ថា ស្លាប់នៅក្នុងពេលចុះចតនោះ ៕
ដោយ៖ម៉ៅ បុប្ផាមករា