ព័ត៌មានអន្តរជាតិ

​ សន្ធិសញ្ញា នុយក្លេអ៊ែរ រុស្ស៊ី-អាមេរិក បម្រើជាមូលដ្ឋាន​ សម្រាប់ការកសាងទំនុកចិត្ត

" "

មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានឧ្យដឹងថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (New START) រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បម្រើជាមូលដ្ឋាន​ សម្រាប់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

លោក Medvedev បានឧ្យដឹងថា សំណើរបស់រុស្ស៊ីទៅកាន់ភាគីសហរដ្ឋអាមេរិក ដើម្បីបន្តរយៈពេលមួយឆ្នាំ​ លើការរឹតបន្តឹងដែលកំណត់ដោយសន្ធិសញ្ញា New START នៅតែស្ថិតនៅលើតុពិភាក្សា។ លោកបានបន្ថែមថា “ប្រសិនបើភាគីអាមេរិកចង់បន្ត នោះវាអាចធ្វើទៅបាន”។

" "

ដោយធ្វើអត្ថាធិប្បាយលើការផុតកំណត់ដែលអាចកើតមាននៃសន្ធិសញ្ញា New START នៅថ្ងៃទី៥​ ខែកុម្ភៈ លោក Medvedev បានលេីកឡេីងថា ការបញ្ចប់នេះមិនមានន័យថា​ ជាគ្រោះមហន្តរាយភ្លាមៗ ឬការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរនោះទេ ប៉ុន្តែវាគួរតែ “នៅតែធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល”។

" "

សន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ មានគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ និងយានជំនិះដឹកជញ្ជូនដែលដាក់ពង្រាយ។ សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០១១ ជាមួយនឹងរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមកត្រូវបានពង្រីកដល់ថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ថា រុស្ស៊ីនឹងបន្តគោរពតាមដែនកំណត់ស្នូលនៃសន្ធិសញ្ញារយៈពេលមួយឆ្នាំ​ បន្ទាប់ពីការផុតកំណត់របស់វា ដោយផ្តល់ថាសហរដ្ឋអាមេរិកចៀសវាងសកម្មភាព​ ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពយុទ្ធសាស្ត្រដែលមានស្រាប់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top