ប្រជាជនវេណេស៊ុយអេឡា ប្រមូលផ្តុំគ្នានៅទីក្រុងការ៉ាកាស ដើម្បីទាមទារឱ្យដោះលែងលោកម៉ាឌូរ៉ូ និងភរិយារបស់លោក
ការ៉ាកាស៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡា ដើម្បីទាមទារឱ្យដោះលែងប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ និងលោកស្រី ស៊ីលៀ ហ្វ្លរេស របស់ប្រទេសនេះ មួយខែបន្ទាប់ពីពួកគេត្រូវ បានចាប់ខ្លួនដោយកម្លាំង ក្នុងអំឡុងពេលប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវេណេស៊ុយអេឡា។
អភិបាលរដ្ឋមីរ៉ាន់ដា លោក អេលីអូ សេរ៉ាណូ បានឧ្យដឹងថា ការប្រមូលផ្តុំគ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រជាជនក្នុងការប្រាប់ពិភពលោកថា ពួកគេនៅតែឈរជើង ដោយបន្ថែមថា ប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ គឺលោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស មាន «ការគាំទ្រពីប្រជាជន»។
លោកស្រី ជេននី អេសកូបា ប្រធានសហព័ន្ធសហគ្រិនស្ត្រីនៃប្រទេសវេណេស៊ុយអេឡា បានឧ្យដឹងថា ការជួបជុំគ្នានេះបានបញ្ជាក់ជាថ្មីនូវភាពស្មោះត្រង់របស់ប្រជាជន និងការគាំទ្រយ៉ាងរឹងមាំចំពោះលោក ម៉ាឌូរ៉ូ និងភរិយារបស់លោក
ក្រុមបាតុករបានដង្ហែក្បួនពីទីលាន Plaza Venezuela ឆ្ពោះទៅកាន់ផ្លូវ Urdaneta Avenue ក្នុងកណ្តាលទីក្រុងការ៉ាកាស ដោយបន្តបាតុកម្ម ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី៣ ខែមករា៕
