ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តី ការបរទេសរុស៊្សី ថ្លែងថា ការតាក់តែងច្បាប់ នៅហុងកុង ដើម្បីគាំពារសន្តិសុខជាតិ គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន

ម៉ូស្គូល៖ លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅក្នុងសន្និសីទ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា ការតាក់តែងច្បាប់ នៅហុងកុង ដើម្បីគាំពារសន្តិសុខជាតិគឺ ជាកិច្ចការផ្ទៃក្នុង របស់ ប្រទេសចិន ការបញ្ចេញ អាកប្បកិរិយា របស់សហរដ្ឋអាមេរិក អំពីបញ្ហាមួយ នេះ ហើយចងដាក់សម្ពាធ ចំពោះប្រទេសចិន គឺមិនដែលមានពីមុននោះទេ ។

លោក Lavrov បាន ថ្លែងថា ភាគីរុស្ស៊ី យល់ឃើញថា បច្ចុប្បន្នបញ្ហាដែលកើតឡើង ដោយសារសហរដ្ឋអាមេរិកបង្ក ការញ៉ុះញង់ នៅហុងកុង គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន លោកមិនយល់ឃើញថា សហរដ្ឋអាមេរិក ប៉ុនប៉ង បង្កជម្លោះជាមួយចិន ដោយយកបញ្ហាតាក់តែងច្បាប់ នៅហុងកុង ធ្វើជាលេសនោះទេ ប៉ុន្តែវាក៏មិនអាចបង្កើនលទ្ធភាពដែល ប្រទេសចិននិងសហរដ្ឋអាមេរិក ធ្វើការពិគ្រោះពិភាក្សា ស្តីពីបញ្ហាផ្សេងទៀតនោះដែរ ការបញ្ចេញ អាកប្បកិរិយា របស់សហរដ្ឋអាមេរិក ស្តីពីបញ្ហាមួយនេះថ្វីត្បិតតែ មិនដែលមានពីមុនតែក៏មិនធ្វើ ឱ្យមានការភ្ញាក់ផ្អើលអ្វីឡើយ ៕

To Top