ព័ត៌មានជាតិ

កម្ពុជា-ឡាវ ឯកភាពរួមគ្នាដោះស្រាយ បញ្ហាព្រំដែន នៅសេសសល់ ដើម្បីប្រែក្លាយទៅជាតំបន់ មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូល កម្ពុជា-ឡាវ ដែលមានសម្ដេចតេជោ ហ៊ុន សែន និង លោក ថងលុន ស៊ីសុលីត ជាប្រមុខ បានឯកភាពរួមគ្នាដោះស្រាយ បញ្ហាព្រំដែន នៅសេសសល់ ដើម្បីប្រែក្លាយទៅជាតំបន់ មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ថងលុន ស៊ីសុលីត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការសម្រេចបាន ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនបាន៨៦% និងបានឯកភាពរួមគ្នា ដោះស្រាយ បញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ១៤% ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែន មិត្តភាព សន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ ផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

To Top