ព័ត៌មានអន្តរជាតិ

លោក អនុទីន អះអាងថា ការបង្កើតរដ្ឋាភិបាលថ្មី កំពុងរង់ចាំលទ្ធផលបោះឆ្នោត ដែលបានបញ្ជាក់

បាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក អនុទីន ឆាន់វីរៈគុល បានឧ្យដឹងថា លោកនឹងចាប់ផ្តើមបង្កើត រដ្ឋាភិបាលថ្មីមួយ នៅពេលដែលគណៈកម្មការរៀបចំ ការបោះឆ្នោតបញ្ជាក់ពីលទ្ធផលពីការបោះឆ្នោតទូទៅនៅថ្ងៃអាទិត្យ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក អនុទីន បានសង្កត់ធ្ងន់ថា ខណៈពេលដែលគណបក្សភូមិចៃថៃ របស់លោកបានទទួល អាណត្តិសាធារណៈ ដើម្បីដឹកនាំរដ្ឋបាលបន្ទាប់ ដំណើរការនេះត្រូវតែ អនុវត្តតាមពិធីការច្បាប់យ៉ាងតឹងរ៉ឹង ។

លោកក៏បានណែនាំសមាជិក គណៈរដ្ឋមន្ត្រីបច្ចុប្បន្នឱ្យបន្តអនុវត្តភារកិច្ច របស់ពួកគេឱ្យពេញលេញរហូត ដល់រដ្ឋបាលថ្មីចូលកាន់តំណែង ។
យោងតាមលទ្ធផលបឋម ដែលចេញផ្សាយ ដោយគណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅថ្ងៃចន្ទ គណបក្សភូមិចៃថៃ បានក្លាយជាគណបក្សធំ ជាងគេនៅក្នុងសភាតំណាងរាស្ត្រ ។
គួរបញ្ជាក់ថា គិតត្រឹម ៩៤ ភាគរយ នៃសន្លឹកឆ្នោតដែលបានរាប់រួច គណបក្សភូមិចៃថៃ ទទួលបាន ១៩៣ អាសនៈ ខណៈដែលគណបក្សប្រជាជន និងគណបក្សភឿថៃ ស្ថិតនៅលំដាប់ទីពីរ និងទីបីរៀងៗខ្លួន ដោយមាន ១១៨ អាសនៈ និង ៧៤ អាសនៈ៕

To Top