សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមថា ខ្លួនលក់រថយន្តបាន ៣៦.៨៧៥ គ្រឿងក្នុងខែមករា ឆ្នាំ២០២៦នេះ
បរទេស៖ សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានរាយការណ៍ថា ក្រុមហ៊ុនសមាជិករបស់ខ្លួនបានលក់រថយន្តចំនួន ៣៦.៨៧៥ គ្រឿងក្នុងខែមករា ដែលជាការកើនឡើង ៩៥% បើធៀបនឹងឆ្នាំមុន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទិន្នន័យដែលចេញផ្សាយដោយ សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម កាលពីថ្ងៃពុធ គឺ រថយន្តដឹកអ្នកដំណើរមានចំនួនច្រើនជាងគេ ដោយលក់បានចំនួន ២៦.១០២ គ្រឿង។
រថយន្តពាណិជ្ជកម្មមានចំនួន ១០.៣១២ គ្រឿង ខណៈដែលរថយន្តសម្រាប់គោលបំណងពិសេសមានចំនួនសរុប ៤៦១ គ្រឿង។
អ្នកវិភាគបានចង្អុលបង្ហាញពីឥទ្ធិពលមូលដ្ឋានទាបជាកត្តាសំខាន់នៅពីក្រោយការបង្ហាញដ៏រឹងមាំនេះ។ កាលពីខែមករាឆ្នាំមុន ពាក់កណ្តាលទីពីរនៃខែ គឺស្របគ្នានឹងរយៈពេលរៀបចំដែលនាំទៅដល់បុណ្យបុណ្យចូលឆ្នាំចិន ឬ វៀតណាម នៅពេលដែលអ្នកប្រើប្រាស់វៀតណាមជាធម្មតាកាត់បន្ថយការចំណាយលើរបស់របរដែលមានតម្លៃខ្ពស់ដូចជារថយន្ត។
ការងើបឡើងវិញរបស់ទីផ្សាររថយន្តនេះត្រូវបានចែកចាយស្មើៗគ្នារវាងការផ្គុំក្នុងស្រុក និងការនាំចូល។ រថយន្តដែលផលិតក្នុងស្រុកមិនទាន់សម្រេចបានពេញលេញទាំងស្រុងបានកត់ត្រាការលក់ចំនួន ១៨.០៣៤ គ្រឿង កើនឡើង ៩៨% បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលដែលផលិតបានរួចជាស្រេចបានឈានដល់ ១៨.៨៤១ គ្រឿង កើនឡើង ៩៣%។ គម្លាតនេះបង្ហាញពីការរស់ឡើងវិញយ៉ាងរឹងមាំទាំងក្នុងការផលិតក្នុងស្រុក និងការផ្គត់ផ្គង់យានយន្តនាំចូល៕
ប្រែសម្រួលៈ ណៃ តុលា
