ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ពិចារណាការវាយប្រហារ តាមការកំណត់លើអ៊ីរ៉ង់ ដើម្បីជំរុញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ កាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ កំពុងពិចារណាការវាយប្រហារ យោធាមានកំណត់ជាលេីកដំបូងលើអ៊ីរ៉ង់ ដែលមានគោលបំណង ដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ឲ្យទទួលយកកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

របាយការណ៍នេះបានឧ្យដឹងថា ប្រសិនបើត្រូវបានអនុញ្ញាត ការវាយប្រហារអាច កើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយកំណត់គោលដៅទៅលើទីតាំងយោធា ឬរដ្ឋាភិបាលមួយចំនួន។

របាយការណ៍នេះបានឧ្យដឹងថា វាបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់នៅតែបដិសេធមិនគោរព តាមការទាមទារនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក រដ្ឋបាលលោក ត្រាំ នឹងឆ្លើយតបជាមួយនឹងយុទ្ធនាការទូលំទូលាយប្រឆាំងនឹងទីតាំងរដ្ឋាភិបាលអ៊ីរ៉ង់ ដែលអាចមានបំណងផ្តួលរំលំ “របបក្រុងតេអេរ៉ង់”។

របាយការណ៍នេះបានឧ្យដឹងទៀតថា លោក ត្រាំ​ មិនទាន់សម្រេចចិត្តបញ្ជាការវាយប្រហារ ក្នុងទ្រង់ទ្រាយណាមួយនៅឡើយទេ ទោះបីជាលោកកំពុងពិចារណា ជម្រើសចាប់ពីយុទ្ធនាការ វាយប្រហាររយៈពេលមួយសប្តាហ៍ ដើម្បីបង្ខំ “ការផ្លាស់ប្តូររបប” រហូតដល់រលកនៃការវាយប្រហារទ្រង់ទ្រាយតូចជាងមុន ដែលកំណត់គោលដៅទៅលើទីតាំងរដ្ឋាភិបាល និងយោធារបស់អ៊ីរ៉ង់ក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ​ បានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់ មានរយៈពេល ១០ ទៅ ១៥ ថ្ងៃដើម្បីឈាន ដល់កិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថា បើមិនដូច្នោះទេ​ រឿងអាក្រក់ នឹងកើតឡើងចំពោះប្រទេសនេះ ។ លោកបានបដិសេធមិនឆ្លើយថា គោលដៅនៃការវាយប្រហារយោធា របស់សហរដ្ឋអាមេរិក​ គឺជាអ្វីនោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top