ព័ត៌មានអន្តរជាតិ

ស៊ុយអែត​ បង្ហាញកញ្ចប់ជំនួយ យោធាដ៏សំខាន់មួយ​ សម្រាប់អ៊ុយក្រែន ដែលផ្តោតលើការ ការពារដែនអាកាស

ហេលស៊ីនគី៖ ប្រទេសស៊ុយអែត​ បានប្រកាសពីកញ្ចប់ជំនួយយោធាដ៏ធំបំផុតមួយរបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃជិត ១២.៩ពាន់លាន ក្រូណ័រស៊ុយអែត (ប្រហែល ១.៤ពាន់លានដុល្លារអាមេរិក) ដោយមូលនិធិភាគច្រើន មានគោលបំណងការពារដែនអាកាស សមត្ថភាពរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវ

ទំនិញធំបំផុតតែមួយគត់​ គឺការទិញឧបករណ៍ការពារ ដែនអាកាសរយៈចម្ងាយខ្លី​ ដែលទើបផលិតថ្មីដែលមានតម្លៃ ៤.៣ពាន់លានក្រូណ័រ (ប្រហែល ៤៧៣លានដុល្លារ)។

ប្រទេសស៊ុយអែតបានឧ្យដឹងថា សមត្ថភាពម៉ូឌុលនឹងរួមបញ្ចូលគ្នានូវប្រព័ន្ធកាំភ្លើង និងមីស៊ីល ឧបករណ៍ស្ទាក់ចាប់ ឧបករណ៍ចាប់សញ្ញា គ្រឿង បន្លាស់សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ ដើម្បីជួយការពារតំបន់ធំៗ ពីការគំរាមកំហែងតាមអាកាស។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា កញ្ចប់នេះក៏បានដាក់ប្រាក់ចំនួន ៣ពាន់លានក្រូណ័រ (ប្រហែល ៣៣០លានដុល្លារ) សម្រាប់គ្រាប់រំសេវ ការបណ្តុះ បណ្តាល និងការគាំទ្រពាក់ព័ន្ធ រួមទាំងការទិញគ្រាប់ផ្លោង និងគ្រាប់រំសេវការពារដែន អាកាសក្នុងបរិមាណច្រើនផងដែរ។

ក្រសួង​បាន​បន្ថែម​ថា ថវិកា​សរុប​ចំនួន ៥,៦ ពាន់​លាន​ក្រូណ័រ (ប្រហែល ៦១៦ លាន​ដុល្លារ) នឹង​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​សមត្ថភាព​រយៈចម្ងាយ​ឆ្ងាយ គំនិត​ផ្តួចផ្តើម​នវានុវត្តន៍ ការ​ចូលរួម​ចំណែក​ផ្នែក​សេដ្ឋកិច្ច និង​ការពារ​ជនស៊ីវិល រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ពង្រីក​ជាមួយ​អ៊ុយក្រែន​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក​រយៈចម្ងាយ​ឆ្ងាយ និង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​យាន្ដគ្មាន​មនុស្ស​បើក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top