ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ វាយប្រហារ និងគប់ដបសាំង ទៅលើផ្ទះរបស់នាយករដ្ឋមន្រ្តី អាល់បានី

បរទេស៖ ក្រុមបាតុករបានដបសាំងភ្លើង និងបាញ់កាំជ្រួចទៅលើការិយាល័យ នាយករដ្ឋមន្ត្រីប្រទេស អាល់បានី នៅទីក្រុង Tirana ក្នុងអំឡុងពេលនៃការប្រមូលផ្តុំ ប្រឆាំងអំពើពុករលួយកាលពីថ្ងៃសុក្រ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមបាតុករដែលដឹកនាំ ដោយសមាជិកនៃកម្លាំងប្រឆាំងសំខាន់ គឺ គណបក្សប្រជាធិបតេយ្យ (PD) បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី នៃប្រទេសបាល់កង់តូចមួយនេះ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីឆ្វេងនិយម Edi Rama លាលែងពីតំណែង។

ក្រុមបាតុករមួយក្រុមបានដបសាំងភ្លើង ទៅលើទីស្នាក់ការកណ្តាលរដ្ឋាភិបាល ចំណែកមន្ត្រីប៉ូលីស បានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល់បានី លោក Albana Kociu បានចោទមេដឹកនាំគណបក្ស ប្រឆាំងពីបទ “ញុះញង់ឱ្យមានអំពើហិង្សា” ហើយបានជំរុញឱ្យពួកគេអំពាវនាវ ដល់អ្នកគាំទ្ររបស់ពួកគេ ឱ្យចៀសវាងសកម្មភាពដែលអាច “ធ្វើឱ្យប្រជាពលរដ្ឋ ប៉ូលីស និងអ្នកសារព័ត៌មានគ្រោះថ្នាក់”៕

ប្រែសម្រួលៈ ណៃ តុលា

To Top