ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស អាមេរិកចង់ឲ្យឥណ្ឌា ទិញយកប្រេង របស់វេណេស៊ុយអេឡា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុង New Delhi បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុង ការចរចាយ៉ាងសកម្ម ជាមួយប្រទេសឥណ្ឌា ដែលខ្លួនសង្ឃឹមថានឹងបញ្ចុះបញ្ចូល ឱ្យនាំចូលប្រេងពីប្រទេសវេណេស៊ុយអេឡា ជំនួសឱ្យប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិកបានចេញអាជ្ញាប័ណ្ណ ដល់ពាណិជ្ជកម្មចំនួនពីរដើម្បីចែកចាយប្រេងដែលផលិតនៅវេណេស៊ុយអេឡា បន្ទាប់ពីចាប់ពង្រត់មេដឹកនាំប្រទេស អាមេរិកឡាទីនលោក Nicolas Maduro កាលពីដើមខែមករា និងឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ ជាមួយប្រធានាធិបតីបណ្តោះអាសន្នលោក Delcy Rodriguez ។

ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងប្រើប្រាស់ការចរចាពាណិជ្ជកម្ម ដែលកំពុងបន្តដើម្បីបញ្ចុះបញ្ចូលទីក្រុងញូវដែលី ឱ្យបោះបង់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី។

ប្រទេសឥណ្ឌា និងចិនបានក្លាយជាអ្នកទិញប្រេងឆៅដ៏សំខាន់ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។

ឯកអគ្គរដ្ឋទូតអាមេរិកលោក Sergio Gor បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវដែលីកាលពីថ្ងៃសុក្រថា ៖ក្រសួងទទួលបន្ទុកកិច្ចការងារថាមពល សហរដ្ឋអាមេរិក កំពុងនិយាយទៅកាន់ឥណ្ឌា អំពីការទិញប្រេង វេណេស៊ុយអេឡា ហើយ យើងសង្ឃឹមថានឹងមានព័ត៌មានអំពីវាក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top