ហុងគ្រី ចេញមុខរារាំង កំចីរបស់អឺរ៉ុប ទៅឲ្យប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង Budapest បានប្រកាសវេតូ លើប្រាក់កម្ចី របស់សហភាពអឺរ៉ុបចំនួន៩០ពាន់លានអឺរ៉ូ ឬប្រមាណជា១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែលបានព្រមព្រៀងកាលពីខែធ្នូ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា វិធានការនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទីក្រុងគៀវហុងគ្រី និងរំលោភលើកាតព្វកិច្ចរបស់ខ្លួន ចំពោះសហភាពអឺរ៉ុប ដោយបញ្ឈប់ការដឹកជញ្ជូនប្រេង តាមបំពង់បង្ហូរប្រេង Druzhba។
បំពង់បង្ហូរប្រេងDruzhba គឺជាបំពង់បង្ហូរប្រេងសម័យសូវៀត ដែលត្រូវបានប្រើដើម្បីបញ្ជូនប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី តាមរយៈអ៊ុយក្រែន ។
ការដឹកជញ្ជូនប្រេងតាមបំពង់បង្ហូរប្រេង ត្រូវបានផ្អាកតាំងពីចុងខែមករា ដោយក្រុងកៀវបានបន្ទោសរុស្ស៊ីចំពោះការបំផ្លាញវា។ ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់នេះ៕
ប្រែសម្រួល៖ស៊ុនលី
