លោក ដូណាល់ ត្រាំ បញ្ជាក់ថា ឧត្តមសេនីយ៍កំពូល របស់អាមេរិកមួយរូប នឹងដឹកនាំការវាយប្រហារដ៏មានសក្តានុពល លើអ៊ីរ៉ង់ ប្រសិនបើមានបទបញ្ជា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ នឹងដឹកនាំការវាយប្រហារដ៏មានសក្តានុពលលើអ៊ីរ៉ង់ ប្រសិនបើលោកត្រូវបានបញ្ជាឱ្យធ្វើដូច្នេះ ប៉ុន្ដែលោក ត្រាំ បាននិយាយថា លោកចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។
នៅថ្ងៃចន្ទ កាសែត Washington Post បានរាយការណ៍ថា លោក Caine បានព្រមាននៅក្នុងកិច្ចប្រជុំមួយនៅសេតវិមានកាលពីសប្តាហ៍មុនថា ការខ្វះខាតគ្រាប់រំសេវសំខាន់ៗ និងកង្វះការគាំទ្រពីសម្ព័ន្ធមិត្តអាចបង្កគ្រោះថ្នាក់កាន់តែធំដល់កងទ័ពអាមេរិកក្នុងការវាយប្រហារដ៏មានសក្តានុពលលើអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ការិយាល័យរបស់លោក Caine បានឧ្យដឹងថា ក្នុងនាមជាទីប្រឹក្សាយោធាកំពូលរបស់ប្រធានាធិបតី ប្រធានផ្តល់នូវជម្រើសយោធាជាច្រើន ក៏ដូចជាការពិចារណាបន្ទាប់បន្សំ និងផលប៉ះពាល់ ក៏ដូចជាហានិភ័យពាក់ព័ន្ធ ដល់មេដឹកនាំស៊ីវិល ដែលធ្វើការសម្រេចចិត្តសន្តិសុខរបស់អាមេរិក”។
កិច្ចចរចាជុំថ្មីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះត្រូវបានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ ហើយត្រូវបានគេរំពឹងថា នឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងកម្រិតនៃការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម និងការបន្ធូរបន្ថយទណ្ឌកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
