ការវាយប្រហារសងសឹកពីក្រុម Jalisco New Generation Cartel បានបណ្តាលឱ្យបុគ្គលិកសន្តិសុខចំនួន ២៧ នាក់ស្លាប់ នេះបើយោងតាមលោក Omar Garcia Harfuch រដ្ឋមន្ត្រីក្រសួងសន្តិសុខ និងការពារពលរដ្ឋម៉ិកស៊ិក។
អាជ្ញាធរម៉ិកស៊ិកបាន កត់ត្រាការវាយប្រហារចំនួន ២៧ លេីកដែលផ្តោតលើភ្នាក់ងារអនុវត្តច្បាប់។ ក្នុងចំណោមនោះ ការវាយប្រហារចំនួន ៦ លើកបានកើតឡើងនៅភាគខាងលិចរដ្ឋ Jalisco ដែលបានសម្លាប់សមាជិកឆ្មាំជាតិចំនួន ២៥ នាក់ ឆ្មាំពន្ធនាគារម្នាក់ និងបុគ្គលិកម្នាក់នៃការិយាល័យអគ្គព្រះរាជអាជ្ញារដ្ឋ។
លោក Harfuch បានឧ្យដឹងថា សមាជិកក្រុមឧក្រិដ្ឋកម្មចំនួន ៣០ នាក់ក៏បានស្លាប់នៅក្នុងការវាយប្រហារនេះផងដែរ នេះបានបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងយោធាម៉ិកស៊ិក បានបើកប្រតិបត្តិការមួយកាលពីថ្ងៃអាទិត្យ និងបានសម្លាប់មេដឹកនាំក្រុម Jalisco New Generation Cartel គឺលោក Nemesio Oseguera Cervantes ដែលមានឈ្មោះហៅក្រៅថា “El Mencho”។ សមាជិកនៃក្រុមនេះបានដុតរថយន្ត និងកន្លែងពាណិជ្ជកម្មនិងបិទផ្លូវ ហើយរដ្ឋមួយចំនួនបានបិទសាលារៀននៅថ្ងៃចន្ទ។
លោកបានបន្ថែមថា រដ្ឋាភិបាលបានបញ្ជូនកងកម្លាំងសន្តិសុខបន្ថែមទៅកាន់រដ្ឋ Jalisco និងបានបង្កើតមជ្ឈមណ្ឌលបញ្ជាការជាតិ ដើម្បីដោះស្រាយស្ថានការណ៍៕
