អ៊ីស្រាអែល បេីកការវាយប្រហារ ដោយទម្លាក់គ្រាប់បែក បំផ្លាញមជ្ឈមណ្ឌលទំនាក់ទំនងរបស់អ៊ីរ៉ង់
យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌល ទំនាក់ទំនងរបស់អ៊ីរ៉ង់ ដោយគ្រាប់រំសេវរាប់សិបគ្រាប់ ហើយបានបំផ្លាញវាទាំងស្រុង ។
ការវាយប្រហារតាមអាកាសបានកើតឡើង តិចជាងមួយម៉ោងបន្ទាប់ពីយោធា បានបង្ហោះការព្រមានជាភាសាហ្វាស៊ី នៅលើវេទិកាសង្គម X ដោយជំរុញឱ្យប្រជាជននៅជិតទីស្នាក់ការកណ្តាលវិទ្យុ និងទូរទស្សន៍ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងសង្កាត់ Evin ជម្លៀសចេញពីតំបន់នោះ។
យោធាបានឧ្យដឹងថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាជ្ញាធរផ្សព្វផ្សាយអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការបំផ្លាញរដ្ឋអ៊ីស្រាអែល និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ» ដោយបន្ថែមថា សកម្មភាពនៅមជ្ឈមណ្ឌលនេះ ត្រូវបានដឹកនាំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម។
យោធាបានឧ្យដឹងថា ខ្លួននឹងបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលអ៊ីរ៉ង់ នៅទូទាំងទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
