Covid-19

ជំងឺកូវីដ១៩ បានសម្លាប់ពលរដ្ឋអង់គ្លេស អស់ជាង៣ម៉ឺននាក់

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ Oliver Dowden បានថ្លែងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺកូវីដ១៩ផ្សេងទៀតចំនួន ២១៥នាក់បានស្លាប់នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃសុក្រ ដែលនាំឲ្យតួលេខ អ្នកស្លាប់សរុបកើន ឡើងដល៣៨.៣៧៦នាក់ ។

តួលេខនៃអ្នកស្លាប់ទាំងនោះរួមមាន នៅតាមបណ្តាមន្ទីរពេទ្យ មណ្ឌលថែទាំសុខភាពសហគមន៍ និងកន្លែងថែទំាជំងឺ។

អង់គ្លេស ត្រូវបានគេដឹងថា មានការណែនាំនូវវិធានការ ទប់ស្កាត់ការឆ្លងជំងឺ ។ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ពលរដ្ឋ នៅអង់គ្លេស ដែលបានប៉ះពាល់គ្នាជិតស្និទ្ធ ជាមួយនរណាម្នាក់បានឆ្លងជំងឺកូវីដ១៩ នឹងត្រូវ ស្នើឲ្យនៅដាច់ដោយឡែកពីគេ គិតចាប់ពីថ្ងៃព្រហស្បតិ៍ ដែលមានរយៈពេល១៤ថ្ងៃ បើសិនជាពួកគេ មិនទាន់មានរោគសញ្ញាជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top