សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃចន្ទនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៣,៧ ភាគរយនៅក្នុងខែឧសភា ដោយសារការរីករាលដាល នៃបញ្ហាសេដ្ឋកិច្ច ពីមេរោគឆ្លងថ្មីកូវីដ-១៩ ដែលបានរំខាន ដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក។
ការនាំចេញទៅក្រៅប្រទេស បានឈានដល់ ៣៤,៨ ពាន់លានដុល្លារ កាលពីខែមុន បើប្រៀបធៀបទៅនឹង ៤៥,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលបានចងក្រង ដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ការនាំចូលក៏បានធ្លាក់ចុះ ២១,១ ភាគរយស្មើនឹង ៣៤,៤ ពាន់លានដុល្លារ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្ម មានចំនួន ៤៤០ លានដុល្លារ។ ប្រទេសនេះ បានកំណត់រយៈពេល ៩៨ ខែជាប់គ្នា នៃការនាំចេញច្រើន ជាងការនាំចូលកាលពីខែមេសា៕ ដោយ ៖ ឈូក បូរ៉ា