ដោយ៖ ដើមអម្ពិល
សូមកុំយកពេលវេលា ដែលប្រើប្រាស់លើបណ្តាញសង្គម ហ្វេសបុក លេងអត់ប្រយោជន៍ ឬអាសារឥតការ អោយសោះ ព្រោះបទល្មើសនេះ មិនមែនថ្មីនោះទេ។ ម្យ៉ាងអ្នកដែលមានសិទ្ធបញ្ជា រថយន្តសុទ្ធសឹងតែឆ្លងកាត់ សាលាបង្រៀនបើកបរ និងប្រលងយកប័ណ្ណបើកបរត្រឹមត្រូវ ដូច្នោះកាលបើនិយាយថា អត់ដឹងអ្វីសោះនោះ វាជាការមួយអាម៉ាស់ខ្លួនឯងទៅវិញនោះទេ។
មជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គម ហ្វេសបុក បានបង្កអោយមាន ការចាប់អារម្មណ៍ ទៅលើករណីផាក បុរសបើកបរម្នាក់ ចំនួន ៦ម៉ឺនរៀល ដោយសារតែមិនបាន ភ្ជាប់មកជាមួយនូវ វិញ្ញាបណ្ណបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត (ឆៀក)បើទោះបីជាមាន ការបិទបណ្ណឆៀក នៅលើកញ្ចក់រថយន្តយ៉ាងណាក្តី។
ប្រការនេះ បង្ហាញឲ្យឃើញនៅចំណុចខ្វះខាត មួយចំនួនរបស់អ្នកបើកបរ យានយន្ត អនុលោមទៅតាមច្បាប់ និង បទបញ្ញតិនានា ពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវគោក ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការផាកពិន័យរបស់ នគបាលចរាចរ ដោយមានវិក័យបត្រ ផាកពិន័យត្រឹមត្រូវ គឺជារឿងមួយដែលគួរអោយគោរព ដល់មន្ត្រីនគបាលចរាចរ រូបនោះ។ ប៉ុន្តែចំពោះ ដែលត្រូវរងការផាកពិន័យ និងអ្នកបញ្ចេញយោបល់ មួយចំនួនលើបណ្តាញសង្គមហ្វេសបុក ឆ្លុះបញ្ចាំងអោយឃើញនូវភាពកម្សោយ របស់ខ្លួនជុំវិញ ការយល់ដឹងអំពីច្បាប់ និង បទបញ្ញតិស្តីពីចរាចរណ៍ផ្លូវគោក។
យើងសូមលើកទឹកចិត្តឲ្យ អ្នកបើកបរយានយន្ត ទាំងម៉ូតូ និងរថយន្ត ត្រូវមានការស្វែងយល់ឲ្យបានច្បាស់ អំពីច្បាប់និងបទបញ្ញតិនានា ពាក់ព័ន្ធនឹងបញ្ហានេះ ព្រោះបច្ចុប្បន្ន ក្រសួងនិងស្ថាប័នពាក់ព័ន្ធ បានធ្វើការផ្សព្វផ្សាយ ជាប់ជាហូរហែរ តាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ជាពិសេសហ្វេសបុក។
សូមអានខ្លឹមសារទាំងស្រុង៖