ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនាសកល​ស្តីពី​ “​ប្រទេសចិន​ក្នុង​រដូវផ្ការីក​”​​ ប្រារព្ធធ្វើនៅក្រុងបាងកក ប្រទេស​ថៃ

ថ្ងៃទី២០ ខែមីនា ​តាមម៉ោង​ក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក៖ ការអភិវឌ្ឍរបស់ចិន​ កាលានុវត្តភាពរបស់ពិភពលោក”​ដែលរៀបចំដោយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិនបាន​ប្រារព្ធធ្វើនៅក្រុងបាងកក ​ប្រទេសថៃ​។

​លោក​ Shen​Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។​ ភ្ញៀវកិត្តិយស​ជាង​ ២០០នាក់ដែលមកពី​មជ្ឈដ្ឋាន​នយោបាយ​ ​ពាណិជ្ជកម្ម ​សិក្សាស្រាវជ្រាវ​និង​ប្រព័ន្ធសារព័ត៌មានជា​ដើម​​បាន​អញ្ជើញចូលរួម​សកម្មភាពលើកនេះ។

លោក​Shen Haixiongបាន​លើកឡើងថា​ពិភពលោកអភិវឌ្ឍបានល្អ ទើបប្រទេស​ចិនអភិវឌ្ឍបានល្អ ហើយចិនអភិវឌ្ឍបានល្អ ក៏នឹងជំរុញឱ្យពិភពលោកកាន់តែល្អ​ប្រសើរ​ដែរ។ក្នុង​អំឡុង​ពេល​មហាសន្និបាត​នៃ​សភា​ទាំងពីរ​របស់​ប្រទេស​ចិន​ ​លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានសង្កត់ធ្ងន់ថា ​​ប្រទេស​ចិន​ត្រូវ​ពង្រីក​ការបើកចំហ​កម្រិត​ខ្ពស់ ​ត្រួសត្រាយ​ទីផ្សារ​សកល​ឱ្យ​បាន​ទូលំទូលាយ ​និង​តភ្ជាប់​កាន់តែល្អ​ជាមួយនឹង​ដំណើរ​វិលជុំ​អន្តរជាតិ។​ នេះបាន​បង្ហាញជាថ្មីម្តងទៀតនូវ​ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិន​ស្តីពី​ “ប្រទេសចិន​នឹង​បើកចំហកាន់តែ​ទូលំទូលាយ”។

ក្នុង​នាមជា​ស្ថាប័ន​ប្រព័ន្ធសារព័ត៌មាន​អន្តរជាតិ​ចម្រុះ​​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ ​ទម្រង់​អាជីវកម្ម​ច្រើន​បំផុត​និង​គ្របដណ្តប់​​ទូលំទូលាយបំផុត​លើពិភពលោក​ ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​មានឆន្ទៈ​ប្រើ​ឧត្តមភាព​ខាង​ការ​ផ្សព្វផ្សាយ​ ដោយ​រួមបញ្ចូលគ្នា​លំដាប់អន្តរជាតិ​ខាង​នវានុវត្តន៍បច្ចេកវិទ្យា​និង​ខាង​ធនធានប្រព័ន្ធផ្សព្វផ្សាយ ​ដើម្បីជំរុញ​ឱ្យ​សមិទ្ធផល​នៃ​ការធ្វើ​ទំនើបកម្ម​តាម​បែបផែន​ចិន​អាច​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់ពិភពលោក ​ចែករំលែក​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​របស់ប្រទេសចិន​​ជាមួយមិត្តនៅ​ទូទាំង​ពិភពលោក ​រួមគ្នាបង្កើតវេទិកា​ច្នៃប្រឌិតផ្នែក​​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ​ដើម្បី​ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ និងរួមគ្នា​ចែករំលែក​អរិយធម៌​ដ៏​ល្អ​ផូរផង់​ទៅ​វិញទៅមក៕

To Top