ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវភ្នាក់ងារសម្ងាត់នាំ ទៅលាក់ខ្លួន នៅលេណដ្ឋានក្រោមដី ក្នុងពេលបាតុកររាប់រយនាក់ ប្រមូលផ្តុំគ្នា ខាងមុខសេតវិមាន

បរទេស៖ សារព័ត៌មាន New York Times បានរាយការណ៍ថា នៅពេលការតវ៉ា បានផ្ទុះឡើង នៅខាងក្រៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ភ្នាក់ងារភ្នាក់ងារ សម្ងាត់សហរដ្ឋអាមេរិក បាននាំលោកប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅលាក់ខ្លួន នៅលេណដ្ឋានក្រោមដី។ លោក ដូណាល់ត្រាំ បានចំណាយពេល ប្រហែលមួយម៉ោងនៅទីនោះ។ ទន្ទឹមនឹងនេះក្រុមអ្នកតវ៉ា បានដុតទង់ជាតិអាមេរិក នៅខាងក្រៅលំនៅដ្ឋាន របស់គាត់ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត New York Times បានរាយការណ៍ដោយយោងទៅមន្រ្តីអនាមិកម្នាក់នៅក្នុងរដ្ឋបាលថា ក្រុមបាតុករ រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅខាងក្រៅសេតវិមាន បានជេរប្រមាថ លោកប្រធានាធិបតី ដោយគ្រវែងដុំឥដ្ឋ និងដប ឆ្ពោះទៅផ្ទះរបស់លោក។ សមាជិក ក្រុមភ្នាក់ងារសម្ងាត់ និងលោក ត្រាំ ស្ថិតនៅក្នុង លេណដ្ឋានក្រោមដីនោះ។

បើតាមទូរទស្សន៍ CNN បាននិយាយកាលពីថ្ងៃសុក្រទី ២៩ ខែឧសភាថា លោក ដូ ណាល់ត្រាំ បានចំណាយពេលជិតមួយម៉ោង នៅទីនោះជាមួយភរិយា របស់គាត់គឺលោកស្រី Melania និងកូនប្រុសរបស់ពួកគេ Barron ។

អ្នកនាំពាក្យសេតវិមានលោក Judd Deere បាននិយាយថា“ សេតវិមាន មិនធ្វើអត្ថាធិប្បាយ លើពិធីសារ និងសេចក្តីសម្រេចចិត្តសន្តិសុខទេ។ សេវាកម្មសម្ងាត់ សហរដ្ឋអាមេរិក បាននិយាយថាខ្លួន មិនបានពិភាក្សា ពីមធ្យោបាយ និងវិធីសាស្ត្រការពារទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top