Covid-19

ក្នុងរយៈពេល២៤ម៉ោង អាហ្វហ្គានីស្ថាន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៨០នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ថា លោក Tawhid Shakohmand អ្នកនាំពាក្យក្រសួង សុខភាពសាធារណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសអាហ្វហ្គានីស្ថាន មានក្នុងកំណត់់ត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦៨០នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបមានរហូតដល់១៥.២០៥នាក់ នៅក្នុងប្រទេស ។

អ្នកនាំពាក្យបានលើកឡើងថា អ្នកជំងឺចំនួន៨នាក់បានស្លាប់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ សរុបអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់២៥៧នាក់ ចាប់តាំងពីមានផ្ទុះជំងឺនៅក្នុងប្រទេសនៅក្នុងខែកុម្ភៈ ។

គាត់បានឲ្យដឹងទៀតថា សរុបអ្នកជំងឺចំនួន២៥នាក់ បានជាសះស្បើយពីជំងឺ បើគិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកជាសះ ស្បើយមានរហូតដល់១.៣២៨នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top