ព័ត៌មានអន្តរជាតិ

រុស្សីរិះគន់អង់គ្លេស ដែលកំពុងរៀបចំផែនការរឹបអូសរាល់នាវា ដែលសង្ស័យថាដឹកប្រេងរបស់រុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ី​បាន​ថ្កោលទោស​ចក្រភព​អង់គ្លេស​​បន្ទាប់ពី​ខ្លួន​បាន​គំរាម​ថា​នឹង​រារាំង​និង​រឹបអូស​នាវា​ដឹកប្រេងទាំងឡាយនៅក្នុង​ដែនទឹក​របស់​អង់គ្លេស ដែល​វា​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ កងនាវា​ស្រមោលរបស់​រុស្ស៊ី​។

ទីក្រុងមូស្គុបានបដិសេធប្រតិបត្តិការកងនាវាបែបនេះ ហើយបានថ្កោលទោសការរឹបអូសនាវានៅលើសមុទ្រថាជាសកម្មភាពចោរសមុទ្រហើយព្រមានថានឹងចាត់វិធានការទាំងអស់ដើម្បីការពារការដឹកជញ្ជូនរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធអង់គ្លេស បាននិយាយថាទីក្រុងឡុងដ៍នឹងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុង ‘Joint Expeditionary Force’ (JEF) ដែលជាក្រុមសមាជិកនៃអង្គការណាតូអឺរ៉ុបទាំង១០ដើម្បី បិទដែនទឹករបស់ចក្រភពអង់គ្លេស រួមទាំងច្រកនានាសម្រាប់នាវាទាំងឡាយណាដែលមានជាប់ទណ្ឌកម្ម ។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយទៀតថា គោលដៅគឺដើម្បីបង្ខំឱ្យប្រតិបត្តិករនាវា ទាំងបង្វែរទៅផ្លូវវែងជាង ផ្លូវដែលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុ ឬត្រូវប្រឈមមុខទៅនឹងហានិភ័យត្រូវបានចាប់ខ្លួនដោយកងកម្លាំងអង់គ្លេស។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ្នកឯកទេសខាងយោធា និងច្បាប់របស់អង់គ្លេសបានរៀបចំសេណារីយ៉ូសម្រាប់ករណីរួមទាំងនាវាដែលមិនព្រមឲ្យមានការត្រួតពិនិត្យ នាវាប្រដាប់ដោយអាវុធ ឬប្រើការឃ្លាំមើលរីករាលដាលនៃបច្ចេកវិទ្យាខ្ពស់ដើម្បីគេចពីការរឹបអូសជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top