ព័ត៌មានជាតិ

លោក ឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែន ទិសភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តពោធិ៍សាត់៖ នាឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ដល់កងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៥ ដើម្បីលើកទឹកចិត្តដល់ស្មារតីលះបង់របស់កងកម្លាំង ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី។

ក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពី លោក ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលព្រំដែន ដែលបានអានរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអំពីស្ថានភាពទូទៅនៃកិច្ចប្រតិបត្តិការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។

ក្រៅពីនេះ ក៏មានការអមដំណើរដោយលោក ឧត្តមសេនីយ៍ ប្រតិភូជាន់ខ្ពស់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកនាយឧត្តមសេនីយ៍ ស ថេត បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះវីរភាព និងការលះបង់ខ្ពស់របស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតាមព្រំដែនយ៉ាងរឹងមាំ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។

លោកបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ ជាពិសេសនៅកន្លែងដាច់ស្រយាល។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានជូនពរដល់កងកម្លាំងទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ដើម្បីជាការតបស្នងនូវគុណូបការៈ និងការនឿយហត់របស់កងកម្លាំង លោកឧត្តមសេនីយ៍ អគ្គស្នងការ បាននាំយកនូវអំណោយជាថវិកា និងសម្ភារៈឧបត្ថម្ភដ៏ថ្លៃថ្លា ចែកជូនដល់អង្គភាពនានា រួមមាន៖

  • វរៈសេនាតូចនគរបាលការពារព្រំដែនចំនួន ២វរៈ
  • បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
  • តំបន់ប្រតិបត្តិការសឹករងខេត្ត
  • វរៈសេនាតូចការពារព្រំដែនចំនួន ៣ ផ្សេងទៀត៕

អត្ថបទនេះ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top