កម្ពុជា-កូរ៉េខាងត្បូង ចុះហត្ថលេខា លើកំណត់នៃកិច្ចពិភាក្សា គម្រោងពង្រឹងសមត្ថភាព ការស៊ើបអង្កេតកន្លែងកើតហេតុឧក្រិដ្ឋកម្ម (CSI)
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក គីម ឆាងយ៉ុង (KIM Chang-yong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី និងចុះហត្ថលេខា ក្នុងពិធីចុះហត្ថលេខាលើកំណត់នៃកិច្ចពិភាក្សា «គម្រោងពង្រឹងសមត្ថភាពការស៊ើបអង្កេតកន្លែងកើតហេតុឧក្រិដ្ឋកម្ម (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យ របស់មន្ត្រីនគរបាលកម្ពុជា» នៅសាលរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ៕







