ព័ត៌មានអន្តរជាតិ

​ ករណីធ្លាក់យន្តហោះ ដឹកជញ្ជូនយោធា An-26 របស់រុស្ស៊ី​ នៅ​ឧបទ្វីបគ្រីមៀ​ មានអ្នកស្លាប់​ ២៩ នាក់

មូស្គូ៖ សមាជិកក្រុមយន្តហោះចំនួន ៦ នាក់ និងអ្នកដំណើរចំនួន ២៣ នាក់បានស្លាប់ នៅពេលដែលយន្តហោះ ដឹកជញ្ជូនយោធា An-26 របស់រុស្ស៊ីបានធ្លាក់នៅឧបទ្វីបគ្រីមៀ នេះបើយោងតាមការបញ្ជាក់ ពីក្រសួងការពារជាតិរុស្ស៊ី ។

ប្រភពមួយនៅកន្លែងកើតហេតុបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា យន្តហោះនេះបានបុកជាមួយច្រាំងថ្មចោទ​ ហេីយអ្នកនៅលេីយន្ដហោះចំនួន​ ២៩នាក់បានស្លាប់បាត់បង់ជីវិត។

ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងកាលពីយប់ថ្ងៃអង្គារថា យន្តហោះ An-26 បានបាត់បង់ការទាក់ទង ក្នុងអំឡុងពេលហោះហើរ តាមកាលវិភាគលើឧបទ្វីបគ្រីមៀ។

យោងតាមព័ត៌មានបឋម ការធ្លាក់នេះបណ្តាលមកពីបញ្ហាបច្ចេកទេស ហើយគ្មានការបាញ់ប្រហារណាមួយ​ ដែលវាយប្រហារយន្តហោះនោះទេ៕

To Top