ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ!​ ការបង្ក្រាបករណី ឃាតកម្មគិតទុកជាមុន (រិតកនឹងចំណងខ្សែក្រវ៉ាត់)

បាត់ដំបង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការក្រុងបាត់ដំបង សហការជាមួយ អធិការដ្ឋាននគេបាលស្រុកសង្កែ និង ក្រុមអន្តរាគមន៍ បង្ក្រាបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបករណី ឃាតកម្មគិតទុកជាមុន (រិតកនឹងចំណងខ្សែក្រវ៉ាត់) កើតហេតុកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចក្រុមទី៣៦ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់ ។​​

ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។ បច្ចុប្បន្នផ្នែកជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ។

អត្ថបទដេាយ​៖ ធារិទ្ធ​ /​ ដេីមអម្ពិល

To Top