ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍លទ្ធផលការងា តាមបណ្តាខេត្តមួយចំនួនក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍លទ្ធផលការងារអធិការកិច្ចនៅតាមបណ្តាខេត្តមួយចំនួនក្នុងឆ្នាំ២០២៥។

ក្នុងឱកាសថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះដែរ លោករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ឱ្យបន្តយកចិត្តទុកដាក់បន្ថែមលើការរៀបចំយន្តការរបាយការណ៍លទ្ធផលអធិការកិច្ចឱ្យមានលក្ខណៈពេញលេញ ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ជាប្រព័ន្ធ ព្រមទាំងការចូលរួមកែលម្អការផ្តល់សេវាសាធារណៈរបស់អង្គភាពរងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមជូនប្រជាពលរដ្ឋ៕

To Top