ព័ត៌មានជាតិ

ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់

ខេត្តកោះកុង៖ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ថ្ងៃខែឆ្នាំកំណើត ១៩.កញ្ញា.១៩៩១ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៤០១០៤១៤៤ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ បានប្រើប្រាស់អាវុធអាការ​​ (បាញ់៦ចំនួនគ្រាប់) ទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។

(១).ជនរងគ្រោះមាន ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។

(២). ជនរងគ្រោះមាន ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត២៨.០៧.១៩៩៨ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បាន (ស្លាប់)បាត់បង់ជីវិតនៅនិង កន្លែង ។

តាមប្រភព ពីសមត្ថកិច្ចបានឲ្យដឹងទេថា ចំពោះជនសង្ស័យក្រោយពីបាន ធ្វើសកម្មភាពបាញ់សម្លាប់រួចមកបានរត់គេចខ្លួនបាត់តែម្តង។

ចំណែក ជនរងគ្រោះដែលបាន ស្លាប់បាត់បង់ជីវិតក្រោយពីសមត្ថកិច្ចជំនាញធ្វើកុសលបច្ច័យរួចមក កម្លាំងសមត្ថកិច្ចបានប្រគល់ សពទៅសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅ វត្តទេពនិម្មិត។

ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ រួចហើយដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

To Top