កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា ទិន្នន័យបានមកពីការិយាល័យទ្រទ្រង់សុខភាពបានឲ្យដឹងថា ស្រីល័ង្កា ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន១១នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ នាំឲ្យតួលេខអ្នកឆ្លងជំងឺបានកើន ឡើងដល់១.៦៣៩នាក់ ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកស្លាប់ចុងក្រោយដោយជំងឺកូវីដ១៩ គឺមាន អាយុ៤៥ឆ្នំា ដែលជាបុរសធ្វើដំណើរត្រឡប់ ពីប្រទេសគុយវ៉ែតមកកាន់ស្រីល័ង្កាវិញ និងត្រូវបានព្យាបាល នៅក្នុងបន្ទប់ ICU នៅមន្ទីរពេទ្យ Homagama ស្រុកកូឡុំបូ ។
អ្នកជំងឺ១០នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺកូវីដ១៩និងបានចាកចេញពីមន្ទីរពទ្យនៅថ្ងៃនេះ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបមាន៨១១នាក់ ។
ការទប់ស្កាត់ទៅលើជំងឺកូវីដ១៩បានធ្វើឡើងជាបន្តបន្ទាប់ ដែលមានភាពធូរស្រាលវិញកាលពីថ្ងៃទី២៦ ខែមីនា ដែលនឹងអនុញ្ញតឲ្យ បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា