រុស្ស៊ី វាយដណ្ដេីមកាន់កាប់បានទាំងស្រុងនូវទីក្រុង Luhansk របស់អ៊ុយក្រែន
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារចំនួន ៧លើកលើគោលដៅដែលមានទំនាក់ទំនងជាមួយយោធាអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី និងបានដណ្តើមយកការគ្រប់គ្រងការតាំងទីលំនៅចំនួន ៧ថែមទៀត។
ក្នុងរយៈពេលពេញមួយយប់ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយដោយប្រើអាវុធបាញ់ពីចម្ងាយឆ្ងាយដែលបាញ់ចេញពីអាកាស និងដី ក៏ដូចជាយន្តហោះគ្មានមនុស្សបើកវាយប្រហារ ដោយកំណត់គោលដៅទៅលើទីតាំងយោធា-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងគៀវ។
ប្រភពបានបន្ថែមថា ការវាយប្រហារជាក្រុមចំនួន៦ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមួយសប្តាហ៍ ដោយបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈ ការដឹកជញ្ជូន និងកំពង់ផែដែលប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែន ក៏ដូចជាអាកាសយានដ្ឋានយោធា កន្លែងពាក់ព័ន្ធនឹងការផលិត និងការរៀបចំមុនពេលបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកវាយប្រហារចម្ងាយឆ្ងាយ និងទីតាំងដាក់ពង្រាយបណ្តោះអាសន្ន សម្រាប់កងទ័ពអ៊ុយក្រែន និងអ្នកប្រយុទ្ធបរទេស៕
ប្រែសម្រួល ឈូក បូរ៉ា
