ព្រឹត្តិការសង្ក្រាន្តនៅវត្តបាកានឆ្នាំ ២០២៦ មានភ្ញៀវមកលេងកម្សាន្តប្រមាណជាង ៣ មុឺននាក់
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តបាកាន ឆ្នាំ២០២៦» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ រីកសាយភាយទូទាំងទឹកដីស្រុកបាកាន។

ក្នុងឱកាសដ៏អធិកអធមនេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍នេះ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសអ៊ូអរ ដោយមានការចូលរួមយ៉ាងសកម្មពីយុវជន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលបានបង្កើតភាពរីករាយ សាមគ្គីភាព និងការរួបរួមគ្នាក្នុងសហគមន៍យ៉ាងកក់ក្តៅ៕




ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល
