លោក ដូណាល់ ត្រាំ យល់ព្រមបោះបង់ចោលមហិច្ឆតាចង់បានកាណាដា ជារដ្ឋទី៥១របស់អាមេរិក
បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា «នឹងមិនកើតឡើងទេ» ដោយលោក ត្រាំ បាន បោះបង់ចោលការធ្វើឱ្យប្រទេសកាណាដាក្លាយជារដ្ឋទី៥១ នេះបើតាម Telegraph។
នៅចុងឆ្នាំ ២០២៥ លោក ត្រាំ បានប្រាប់អ្នកនិពន្ធជីវប្រវត្តិរាជវង្ស Robert Hardman ថា៖ «ជនជាតិកាណាដាមានប្រវត្តិសាស្ត្រ ២០០ឆ្នាំ និងរឿងទាំងអស់នោះ «អូ! កាណាដា»។ អ្នកមិនអាចដោះស្រាយរឿងនោះក្នុងរយៈពេល ៣,៥ ឆ្នាំបានទេ»។
