រុស្ស៊ី ព្រមានរដ្ឋបាល់ទិកទាំងអស់ ចំពោះការបើកដែនអាកាស ដល់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា ទីក្រុងមូស្គូ បានចេញការព្រមានដល់រដ្ឋបាល់ទិក បន្ទាប់ពីមានរបាយការណ៍អំពីចេតនា របស់ពួកគេក្នុងការបើកដែនអាកាស របស់ពួកគេដល់យន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន ដែលវាយប្រហាររុស្ស៊ី។
លោកស្រីបានលេីកឡេីងថា “រុស្ស៊ីបានចេញការព្រមានពិសេស ដល់រដ្ឋបាល់ទិកទាក់ទងនឹងការសម្រេចចិត្ត របស់ពួកគេក្នុងការបើកដែន អាកាសរបស់ពួកគេ សម្រាប់ការឆ្លងកាត់ របស់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ក្នុងអំឡុងពេលវាយប្រហារលើសហព័ន្ធរុស្ស៊ី”។
លោកស្រីបានបន្ថែមថា ប្រសិនបើរដ្ឋបាល់ទិកមិនអើពើនឹងការព្រមានរបស់រុស្ស៊ី ហើយបន្តសកម្មភាពបែបនេះ ពួកគេនឹងប្រឈមមុខនឹងវិធានការសងសឹក។
ព័ត៌មានអំពីការបើកដែន អាកាសជាផ្លូវការរបស់ឡាតវី លីទុយអានី និងអេស្តូនី ដល់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ត្រូវបានរាយការណ៍នៅថ្ងៃទី២៦ ខែមីនា តាមរយៈឆានែល Telegram Mash។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្តូនី លោក Igor Taro និងក្រសួងការពារជាតិឡាតវីសុទ្ធតែបានបដិសេធការអះអាងទាំងនេះ៕
