លោក សុខ សូកេន អញ្ជើញចូលរួមកិច្ចប្រជុំ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) ដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំស្ដីពី ការតែងតាំងឡើងវិញមន្រ្តីរាជការ និងការរៀបចំមន្រ្តីក្នុងរចនាសម្ព័នថ្មីរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅសាលាភូមិន្ទរដ្ឋបាល៕




