ស្ថិតក្រោមការវាយប្រហារតាមអាកាស អ៊ីរ៉ង់ប្រឆាំងនឹងបទឈប់បាញ់របស់លោក Trump មុនឱសានវាទមកដល់
បរទេស៖ អ៊ីរ៉ង់ និងអ៊ីស្រាអែល នៅតែវាយប្រហារគ្នាទៅវិញទៅមកនៅថ្ងៃអង្គារ ទី ៧ ខែមេសានេះ ខណៈដែលទីក្រុងតេហេរ៉ង់បានបដិសេធមិនបើកច្រកសមុទ្រហ័រមូសឡើងវិញ និងទទួលយកកិច្ចព្រមព្រៀងឈប់បាញ់មួយនៅមុនថ្ងៃផុតកំណត់ដែលកំណត់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីយល់ព្រមតាមការទាមទាររបស់លោក ឬត្រូវបាន “ដកប្រទេសចេញ”។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា ប៉ុន្តែអ្វីដែលអាចជាសញ្ញានៃវឌ្ឍនភាព ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថានបាននិយាយថា “កិច្ចខិតខំប្រឹងប្រែងវិជ្ជមាន និងផលិតភាព” ដោយទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីសម្របសម្រួលការបញ្ចប់សង្គ្រាមកំពុង “ខិតជិតដល់ដំណាក់កាលដ៏សំខាន់ និងរសើប”។
អ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដែលសម្របសម្រួលដោយប៉ាគីស្ថាន សម្រាប់បទឈប់បាញ់ជាបន្ទាន់ និងការដកការបិទច្រកសមុទ្រប្រកបដោយប្រសិទ្ធភាពរបស់ខ្លួន បន្ទាប់មកដោយការចរចាលើដំណោះស្រាយសន្តិភាពកាន់តែទូលំទូលាយក្នុងរយៈពេល ១៥ ទៅ ២០ ថ្ងៃ នេះបើយោងតាមប្រភពមួយដែលដឹងពីផែនការនេះ។
ការឆ្លើយតបរបស់អ៊ីរ៉ង់មាន ១០ ប្រការ រួមទាំងការបញ្ចប់ជម្លោះនៅក្នុងតំបន់ ពិធីសារសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហ័រមូស ការដកទណ្ឌកម្ម និងការកសាងឡើងវិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។
នៅថ្ងៃចន្ទ លោក Trump បាននិយាយថា “ប្រទេសអ៊ីរ៉ង់ទាំងមូលអាចត្រូវបានដកចេញក្នុងរយៈពេលមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃស្អែក”។
លោកបានសន្យាថានឹងបំផ្លាញរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់បដិសេធកិច្ចព្រមព្រមព្រៀងមុនកាលកំណត់៕
ប្រែសម្រួលៈ ណៃ តុលា
