ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចពិភាក្សា ក្រោមការសម្របសម្រួល រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន ៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយ លោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ត្រី ក៏បានចូលរួមធ្វេីបទអន្តរាគមន៍លេីប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នារសៀលថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋបារាំង។ 

សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦៕

To Top