ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្រកាសគោរព សេចក្ដីសម្រេចឆ្នាំ១៩៨៤ រវាងចិន-អង់គ្លេស លើស្វ័យភាពហុងកុង

សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា កូរ៉េខាងត្បូង គោរពសេចក្តី ប្រកាស ឆ្នាំ១៩៨៤ រវាងចិន និងអង់គ្លេស ដែលធានានូវស្វ័យភាព របស់ហុងកុង នៅពេលមានក្តី បារម្ភអំពីច្បាប់ សន្តិសុខដ៏ចម្រូងចម្រាស របស់ទីក្រុងប៉េកាំង ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សេរីភាពស៊ីវិលរបស់ទឹកដី ពាក់កណ្តាលស្វយ័តមួយនេះ។

កាលពីសប្តាហ៍មុនសភារបស់ប្រទេសចិន បានអនុម័តច្បាប់សម្រាប់ទីក្រុងហុងកុង ដែលក្រុមអ្នករិះគន់និយាយថា អាចដើរតួជាក្របខ័ណ្ឌច្បាប់ ដើម្បីបង្ក្រាបការធ្វើកុបកម្ម ឬការបែកបាក់ ក្នុងអតីតអាណានិគមអង់គ្លេស និងរឹតបន្តឹងការក្តាប់របស់ក្រុងប៉េកាំង។

អ្នកនាំពាក្យក្រសួងលោក Kim In-chul បានលើកឡើងថា “ ហុងកុង គឺជាតំបន់សំខាន់មួយ ដែលមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ហើយយើងជឿជាក់ថា វាសំខាន់ណាស់ដែលភាពរុងរឿង និងការអភិវឌ្ឍន៍ របស់ហុងកុងបន្តស្ថិតនៅក្រោម“ ប្រទេសមួយគោល ការណ៍ពីរប្រព័ន្ធ” ៕ដោយ ឈូក បូរ៉ា

To Top