ព័ត៌មានអន្តរជាតិ

លោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិនដឹកនាំគណៈប្រតិភូ ធ្វើដំណើរទៅដល់តំបន់ដីគោកប្រទេសចិនដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ

តបតាមការអញ្ជើញរបស់មជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិនបានដឹកនាំគណៈប្រតិភូបក្សកុកម៉េងតាំងចិនធ្វើដំណើរឆ្លងកាត់ក្រុងសៀងហៃឆ្ពោះទៅក្រុង Nanjing នៅថ្ងៃទី ៧ ខែមេសាដើម្បីបំពេញទស្សនកិច្ចនៅតំបន់ដីគោកប្រទេសចិន ។

ពេលធ្វើដំណើរទៅដល់ទីក្រុង Nanjing លោកស្រី Zheng Liwen បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងក្នុងគោលបំណងដើម្បីគាំពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់និងបង្កើនសុខសុភមង្គលរបស់ប្រជាជន វាមានសារសំខាន់ណាស់ ។ គណបក្សកុកម៉េងតាំងចិននឹងប្រកាន់ខ្ជាប់នូវគំនិតឯកភាពរួមឆ្នាំ ១៩៩២ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ប្រឆាំងនឹង”កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដើម្បីបន្តដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងដោយសន្តិភាព ។

លោក Song Tao ប្រធានការិយាល័យកិច្ចការតៃវ៉ាន់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិនលើកនេះនឹងអាចទទួលអារម្មណ៍ដោយផ្ទាល់ពីសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេង ដែលសម្រេចបានដោយតំបន់ដីគោកចិនក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការនិងមជ្ឈិមបក្សកុម្មុយនីស្តចិននិងទទួលអារម្មណ៍យ៉ាងពេញលេញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ជនរួមជាតិនៅតំបន់ដីគោកប្រទេសចិនចំពោះជនរួមជាតិតៃវ៉ាន់ ដែលជាការទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។

គណបក្សទាំងពីរគួរតម្កល់ទុកផលប្រយោជន៍ជនជាតិជាចម្បងនិងគិតគូរពីផលប្រយោជន៍និងសុខុមាលភាពរបស់ជនរួមជាតិ ក៏ដូចជាពួតដៃគ្នាដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងដោយសន្តិភាពនិងរួមគ្នាកសាងអនាគតដ៏ល្អបរវតាមរយៈការស្តារវិបុលភាពដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ៕

To Top