កងកម្លាំង IDF របស់អ៊ីស្រាអែល ទម្លាក់គ្រាប់បែកចំនួន ១៨.០០០ គ្រាប់ អំឡុងពេលនៃសង្គ្រាមអ៊ីរ៉ង់
បរទេស: កងកម្លាំង IDF របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញស្ថិតិចុងក្រោយរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នពីសង្គ្រាមអ៊ីរ៉ង់ ដែលរួមមានការទម្លាក់គ្រាប់បែកចំនួន ១៨.០០០ គ្រាប់។
យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា ចំនួននោះក្នុងរយៈពេល ៣៨ ថ្ងៃតំណាងឱ្យប្រហែលប្រាំដងនៃចំនួនគ្រាប់បែកដែលកងកម្លាំង IDF បានទម្លាក់លើអ៊ីរ៉ង់ក្នុងរយៈពេល ១២ ថ្ងៃក្នុងអំឡុងសង្គ្រាមខែមិថុនា ឆ្នាំ ២០២៥។
គ្រាប់បែកទាំងនេះត្រូវបានទម្លាក់ជាផ្នែកមួយនៃរលកនៃការវាយប្រហារតាមយន្តហោះចំនួន ១.០០០ ដោយយន្តហោះទាំងនោះបានហោះហើរចំនួន ៨៥ ០០០ លើកដាច់ដោយឡែកពីគ្នា។
ក្នុងអំឡុងពេលនៃការវាយប្រហារទាំងនោះ មានការវាយប្រហារប្រហែល ១០.៨០០លើកដែលកំណត់គោលដៅប្រហែល ៤.០០០ផ្សេងគ្នា ដែលសរុបមានសមាសធាតុប្រហែល ៦.៧០០ ផ្សេងគ្នា។
ប្រែសម្រួល: ណៃ តុលា
