ទីក្រុងមូស្គូ គាំទ្រទីក្រុងតេហរ៉ង់ អំពីការព្រួយបារម្ភ ចំពោះលីបង់ក្នុង កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូជឿជាក់ថា បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មានជាប់ទាក់ទងទៅនឹងបញ្ហាក្នុងតំបន់ និងបានពង្រីកដល់ប្រទេសលីបង់។
យោងតាមការបញ្ជាក់ដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Abbas Aragchi នៅក្នុងការហៅទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍។
លោក Lavrov បានបញ្ជាក់ថា រុស្ស៊ីគាំទ្រ យ៉ាងពេញទំហឹងចំពោះការបញ្ចប់អរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការចូលខ្លួនរបស់ភាគីអ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងទាំងនោះ។
លោកបានសម្តែងក្តីសង្ឃឹមសម្រាប់ភាពជោគជ័យ នៃការចរចានាពេលខាងមុខ ហើយបានអះអាងសារជាថ្មីអំពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូក្នុងការជួយ យកឈ្នះលើផលវិបាកនៃការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលមិនមានការញុះញង់ប្រឆាំងនឹងអ៊ីរ៉ង់ និងធានាសន្តិភាពយូរអង្វែង និងសន្តិសុខប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ។
រដ្ឋមន្ត្រីរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ៖ជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងទាំងនេះ ដូចដែលបានប្រកាសដោយអ្នកសម្របសម្រួលប៉ាគីស្ថាន មានជាប់ពាក់ព័ន្ធបញ្ហាក្នុងតំបន់ ហើយជាពិសេស ពង្រីកដល់ប្រទេសលីបង់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
