ព័ត៌មានជាតិ

លោក សុខ សូកេន អនុញ្ញាតឱ្យ លោកបណ្ឌិត Zhan David ចូល ជួបសម្តែងការគួរសម ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានអនុញ្ញាតឱ្យ លោកបណ្ឌិត Zhan David នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងគោរពជូនពរជ័យសិរីសួស្ដី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកបណ្ឌិត និងសហការី ចំពោះការជូនពរជ័យសិរីសួស្ដីក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងបានរំលេចពីវឌ្ឍនភាពការងារសំខាន់ៗដែលក្រសួងសម្រេចបាន ក្នុងបេសកកម្មចូលរួមពង្រឹងភាពស្អាតស្អំ និងអភិបាលកិច្ចក្នុងស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងធានាយុត្តិធម៌សង្គមតាមរយៈការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងបានជូនពរដល់ក្រុមហ៊ុនឱ្យបន្តទទួលបានជោគជ័យក្នុងការពង្រីកសេវាកម្មអាកាសចរណ៍របស់ខ្លួន ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ៕

To Top