ព័ត៌មានជាតិ

លោក ម៉ក់ រ៉ា ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទ៏២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដំណើរការប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ពៅ ពិសិដ្ឋ ជាអភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ ទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្ត ដោយបានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មានវត្តមានចំនួន២១រូប គ្មានអវត្តមាន លោក លោកស្រី អភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងព្រះរាជអាជ្ញាអមសាលាដំបូង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

របៀបវារ:អង្គប្រជុំរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ ឆ្នាំទី២ អាណត្តិទី៤ របសក្រុមប្រឹក្សាខេត្ត (អានដោយលោកខូយ បរមី នាយករងរដ្ឋបាល)
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត (អានសេចក្តីថ្លែងហេតុដោយលោកស្រី ម៉ក់ សុម៉ាលីដា នាយិការងរដ្ឋបាល)
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត (អានសេចក្តីថ្លែងហេតុ ដោយលោក ផាត់ សុផល នាយកស្តីទីទីចាត់ការហិរញ្ញវត្ថុ)
៤-របាយការណ៍គណ:កម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត។
៥-បញ្ហាផ្សេងៗ មានមតិបូកសរុបក្នុងអង្គប្រជុំដោយ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top