ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ អញ្ជើញចូលជួបសំដែងការគួរសម សំណេះសំណាល​សួរ​សុខទុក្ខ​ និងជូនពរ​ជ័យសិរីមង្គលដល់​ លោក នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

កំពង់ស្ពឺ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦​​ លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បានអញ្ជើញចូលជួបសំដែងការគួរសម សំណេះសំណាល​សួរ​សុខទុក្ខ​ និងជូនពរ​ជ័យសិរីមង្គលដល់​ លោក នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​​​ ជា​មេបញ្ជាការ​​​​​​​​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ លោក​ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ រួម​នឹង​នាយទាហាន​ នាយទាហានរង​​​ និង​ពលទាហាន​ នៃ​បញ្ជា​ការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់​ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោក នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ និងលោកស្រី បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​ ក្រុម​គ្រួសារ​ទាំងអស់​ អោយទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ ជាពិសេសបំផុតសូមឱ្យ​​ លោកនាយ​ឧត្ដម​សេនីយ៍​ សៅ​ សុខា​ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងអាយុយឺនយូរ និងសម្រេចបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍តទៅ៕

To Top