លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការរដូវកាលប្រើប្រាស់អន្តរជាតិឈ្មោះ ”ទិញទំនិញនៅចិន” ឆ្នាំ ២០២៦
ពេលថ្មីៗនេះ ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៦ និងពិធីដាក់ឱ្យដំណើរការរដូវកាលប្រើប្រាស់អន្តរជាតិឈ្មោះ ”ទិញទំនិញនៅចិន” ឆ្នាំ ២០២៦ បានរៀបចំធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិនក្រោមអធិបតីភាពរបស់លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន។
លោក He Lifeng បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់និងការណែនាំដោយផ្ទាល់ពីសំណាក់ប្រធានរដ្ឋចិនលោក Xi Jinping និងក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគី ក្នុងនាមជាវេទិកាតាំងបង្ហាញ និងជួញដូរផលិតផលប្រើប្រាស់ដ៏ធំលើនៃពិភពលោក ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនបានក្លាយជានិមិត្តសញ្ញាមួយនៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន និងបានក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់ចិនចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក ។
លោក He Lifeng បន្តទៀតថា ប្រទេសចិននឹងអនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្រ្តស្តីពីការពង្រីកតម្រូវការផ្ទៃក្នុង ជំរុញការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មតាមរយៈបច្ចេកវិទ្យានិងនវានុវត្តន៍ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រីកការបើកចំហប្រកបដោយកម្រិតខ្ពស់ ក៏ដូចជារំញេចសក្តានុពលនៃទីផ្សានិងភាពរស់រវើកនៃការប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជានិងកម្លាំងចលករកាន់តែច្រើនសម្រាប់កំណើនសេដ្ឋកិច្ចសកលតាមរយៈការអភិវឌ្ឍថ្មីតាមបែបផែនចិន។
សូមស្វាគមន៍សហគ្រាសនៃគ្រប់ប្រទេសប្រើប្រាស់ឱកាសដែលបានពីការរៀបំព្រឹត្តិការណ៍នានាដូចជាពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនជាដើមដើម្បីបន្តធ្វើអាជីវកម្មនៅទីផ្សារចិន និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន៕
