លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៦ ដែលរៀបចំដោយរដ្ឋបាលខេត្ត កំពង់ស្ពឺ ស្ថិតនៅជុំវិញបរិវេណវិមានឯករាជ្យសួនច្បារសម្តេចសង្ឃរាជជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កម្មវិធីកំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៦ ប្រព្រឹត្ដទៅមានរយះពេល០៣ថ្ងៃ(ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ បានត្រៀមសហការរួចជាស្រេចក្នុងការបំពេញបេសកកម្មចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងអញ្ជើញមកចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខេត្តកំពង់ស្ពឺ៕






